[៤២១] អនាគត មាន​ខ្លះ មិន​មាន​ខ្លះ​ឬ។ អើ។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត មាន​ខ្លះ មិន​មាន​ខ្លះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អនាគត មាន​ខ្លះ។បេ។ ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត។បេ។
 [៤២២] អនាគត មាន​ខ្លះ មិន​មាន​ខ្លះ​ឬ។ អើ។ អ្វី​មាន អ្វី​មិន​មាន។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ​មាន ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មិន​មាន។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មាន​ឬ។ អើ។ ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មិន​មាន​ឬ។ អើ។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងឡាយ​នោះ មាន​ឬ។ អើ។ ក្រែង​ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ឬ។ អើ។ បើ​ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ទេ ម្នាល​អ្នក​ដ៏​ចំរើន អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ​មាន ដូច្នេះ​ទេ។
ថយ | ទំព័រទី ២៨០ | បន្ទាប់