ធម៌​ទាំងនោះ មិន​មាន ព្រោះ​អាង​ថា ធម៌​ទាំងឡាយ ជា​បច្ចុប្បន្ន នឹង​រលត់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឯក​ច្ច​មត្ថី​តិក​ថា។


សតិ​ប្ប​ដ្ឋាន​កថា


 [៤២៦] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ធម៌​ទាំងអស់ ឈ្មោះថា សតិ សតិន្រ្ទិយ សតិ​ពលៈ សម្មាសតិ សតិ​សម្ពោ​ជ្ឈង្គ ដែល​ជា​ផ្លូវ ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិន​មាន​អាសវៈ មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ជា​ធម៌​ដែល​គន្ថៈ មិន​គប្បី​ដោត​ក្រង ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ជា​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិន​គួរ​ដល់​សេចក្តី​សៅហ្មង ធម៌​ទាំងអស់​ឈ្មោះថា ពុទ្ធានុស្សតិ ធម្មា​នុស្ស​តិ សង្ឃានុស្សតិ សីលានុស្សតិ ចា​គា​នុស្ស​តិ ទេ​វតានុស្ស​តិ អា​នា​បាន​ស្ស​តិ មរ​ណា​នុស្ស​តិ កាយគតាសតិ ឧប​សមានុ​ស្ស​តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៨២ | បន្ទាប់