[៤២៣] ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ទេ ធម៌​ទាំងនោះ មាន​ឬ។ អើ។ ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ទេ ធម៌​ទាំងនោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ ដែល​មិន​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ទេ ធម៌​ទាំងនោះ មិន​មាន​ឬ។ អើ។ ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត មិនកើត​ទេ ធម៌​ទាំងនោះ មិន​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៤] អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មាន ដូច្នេះ​ឬ។ អើ។ ក្រែង​ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត នឹង​កើត​ឬ។ អើ។ បើ​ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត នឹង​កើត ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា ធម៌​ទាំងឡាយ​ដែល​ប្រុងនឹង​កើត ជា​អនាគត ធម៌​ទាំងនោះ មាន ដូច្នេះ​ដែរ។
 [៤២៥] ធម៌​ទាំងនោះ មាន ព្រោះ​អាង​ថា ធម៌​ទាំងឡាយ ដែល​ប្រុងនឹង​កើត ជា​អនាគត នឹង​កើត​ឬ។ អើ។ ធម៌​ទាំងឡាយ ជា​បច្ចុប្បន្ន ព្រោះ​អាង​ថា នឹង​កើត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ទាំងឡាយ ជា​បច្ចុប្បន្ន ព្រោះ​អាង​ថា នឹង​កើត មាន​ឬ។ អើ។
ថយ | ទំព័រទី ២៨១ | បន្ទាប់