[៤២៧] ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ចក្ខា​យតនៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខា​យតនៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ចក្ខា​យតនៈ ឈ្មោះថា សតិ សតិន្រ្ទិយ សតិ​ពលៈ សម្មាសតិ សតិ​សម្ពោ​ជ្ឈង្គ ដែល​ជា​ផ្លូវ ជាទី​ទៅ​នៃ​បុគ្គល​ម្នាក់ ដល់​នូវ​ការ​អស់​ទៅ ដល់​នូវ​ការ​ត្រាស់​ដឹង ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិន​មាន​អាសវៈ មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។បេ។ មិន​គួរ​ដល់​សេចក្តី​សៅហ្មង ចក្ខា​យតនៈ ឈ្មោះថា ពុទ្ធានុស្សតិ ធម្មា​នុស្ស​តិ សង្ឃានុស្សតិ សីលានុស្សតិ ចា​គា​នុស្ស​តិ ទេ​វតានុស្ស​តិ អា​នា​បាន​ស្ស​តិ មរ​ណា​នុស្ស​តិ កាយគតាសតិ ឧប​សមានុ​ស្ស​តិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ។បេ។ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ។បេ។ រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៨៣ | បន្ទាប់