អនោត្តប្បៈ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ មិន​ឈ្មោះថា សតិ​ទេ​ឬ។ អើ។ សតិ ឈ្មោះថា សតិ​ប្ប​ដ្ឋាន ទាំង​សតិ​ប្ប​ដ្ឋាន​នោះ មិន​ឈ្មោះថា សតិ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣០] អ្នក​មិន​គួរ​ពោល​ថា ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ទេ​ឬ។ អើ។ ក្រែង​សតិ​តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់​ឬ។ អើ។ បើស​តិ​តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់ ម្នាល​អ្នក​ដ៏​ចំរើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា ធម៌​ទាំងអស់​ឈ្មោះថា សតិ​ប្ប​ដ្ឋាន ដូច្នេះ​ដែរ។
 [៤៣១] សតិ​តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់ ព្រោះហេតុនោះ ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ ផស្សៈ តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់ ព្រោះហេតុនោះ ធម៌​ទាំងអស់ ឈ្មោះថា ជាទី​តាំងនៅ​នៃ​ផស្សៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣២] សតិ​តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់ ព្រោះហេតុនោះ ធម៌​ទាំងអស់ ឈ្មោះថា សតិ​ប្ប​ដ្ឋាន​ឬ។ អើ។ វេទនា​តាំងនៅ​នឹង ព្រោះ​ប្រារព្ធ​នូវ​ធម៌​ទាំងអស់។បេ។ សញ្ញា​តាំងនៅ​នឹង។បេ។ ចេតនា​តាំងនៅ​នឹង។បេ។ ចិត្ត​តាំងនៅ​នឹង ព្រោះហេតុនោះ ធម៌​ទាំងអស់ ឈ្មោះថា​ជាទី​តាំង​នៃ​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៨៥ | បន្ទាប់