អើ។ បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ ប្រកបដោយ​អាសវៈ តែ​បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ​ឯង ប្រកបដោយ​អាសវៈ តែ​បច្ច័យ មាន​បិណ្ឌបាត​ជាដើម​នោះ មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អើ។ រាគៈ ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទោសៈ។បេ។ មោហៈ។បេ។ អនោត្តប្បៈ ប្រកបដោយ​អាសវៈ តែ​មិន​មាន​អាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៥៧] បុគ្គល​មិន​គួរ​និយាយ​ថា ពួក​ធម៌​ទាំងអស់ របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ​ឬ។ អើ។ បើ​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ពួក​ធម៌​ទាំងអស់ របស់​ព្រះអរហន្ត មិន​មាន​អាសវៈ​ទេ។

ចប់ អនាសវ​កថា។


សម​ន្នា​គត​កថា


 [៤៥៨] ព្រះអរហន្ត ប្រកបដោយ​ផល ៤ ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ផស្សៈ ៤ ដោយ​វេទនា ៤ ដោយ​សញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយ​សទ្ធា ៤ ដោយ​វីរិយៈ ៤
ថយ | ទំព័រទី ១៧៦ | បន្ទាប់