[៥០៩] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​ជា​ព្រះពុទ្ធ ព្រោះ​បាន​ចំពោះ​នូវ​ពោធិញ្ញាណ​ឬ។ អើ។ បើ​បុគ្គល​ជា​ព្រះពុទ្ធ ព្រោះ​បាន​ចំពោះ​នូវ​ពោធិញ្ញាណ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ទេ។
 [៥១០] បុគ្គល​ជា​ព្រះពុទ្ធ ព្រោះ​បាន​ចំពោះ​នូវ​ពោធិញ្ញាណ​ឬ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ឬ។ អើ។ ការ​ត្រាស់​ដឹង ព្រោះ​ការបាន​ចំពោះ​នូវ​ពោធិញ្ញាណ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ពោធិ​យា ពុទ្ធោ​តិក​ថា។


លក្ខណ​កថា


 [៥១១] ពោធិសត្វ ប្រកបដោយ​លក្ខណៈ​ឬ។ អើ។ បទេស​ពោធិសត្វ ប្រកបដោយ​បទេស​លក្ខណៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១២] ពោធិសត្វ ប្រកបដោយ​លក្ខណៈ​ឬ។ អើ។ តិ​ភាគ​ពោធិសត្វ ប្រកបដោយ​តិ​ភាគ​លក្ខណៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៣] ពោធិសត្វ ប្រកបដោយ​លក្ខណៈ​ឬ។ អើ។ ឧបឌ្ឍ​ពោធិសត្វ​ប្រកបដោយ​ឧបឌ្ឍ​លក្ខណៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩១ | បន្ទាប់