ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​ចក្ខុន្រ្ទិយ​ផង​ទេ។
 [៦៧៩] បុគ្គល​មិន​គួរ​និយាយ​ថា បញ្ញិន្រ្ទិយ (ឥន្រ្ទិយ ៥) ជាស​និ​ទស្សនៈ​ទេ​ឬ។ អើ។ ក្រែង​អ្នក​ឃើញ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ​ដែរ​ឬ។ អើ។ បើ​អ្នក​ឃើញ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បញ្ញិន្រ្ទិយ ជាស​និ​ទស្សនៈ​ដែរ។បេ។

ចប់ ចក្ខុន្រ្ទិយំ សនិ​ទស្សន​ន្តិ​អាទិ​កថា។


កាយ​កម្មំ សនិ​ទស្សន​ន្តិ​កថា


 [៦៨០] កាយ​កម្ម ជាស​និ​ទស្សនៈ​ឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែល​បុគ្គល​គួរ​ដឹង​បាន​ដោយ​ចក្ខុ រមែង​ប៉ះពាល់​ក្នុង​ចក្ខុ មកកាន់​គន្លង​នៃ​ចក្ខុ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ​កម្ម ជាស​និ​ទស្សនៈ​ឬ។ អើ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់