[៧៤០] កាមាវចរ​កុសល ប្រកបដោយ​វិបាក ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដែរ​ឬ។ អើ។ លោកុត្តរ​កុសល ប្រកបដោយ​វិបាក ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូ​បាវ​ចរៈ។បេ។ អរូបាវចរ​កុសល ប្រកបដោយ​វិបាក ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដែរ​ឬ។ អើ។ លោកុត្តរ​កុសល ប្រកបដោយ​វិបាក ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៤១] លោកុត្តរ​កុសល ប្រកបដោយ​វិបាក មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ទេ​ឬ។ អើ។ កាមាវចរ​កុសល ប្រកបដោយ​វិបាក មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ លោកុត្តរ​កុសល ប្រកបដោយ​វិបាក មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ទេ​ឬ។ អើ។ រូ​បាវ​ចរៈ។បេ។ អរូបាវចរ​កុសល ប្រកបដោយ​វិបាក មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អរិយ​ធម្ម​វិបាក​កថា។


វិបាក​វិបាក​ធម្ម​ធម្មោ​តិក​ថា


 [៧៤២] វិបាក ជា​ធម៌​ដែល​មាន​វិបាក​ជាប្រក្រតី​ឬ។ អើ។
ថយ | ទំព័រទី ៣០៦ | បន្ទាប់