[៧៩៦] ការ​រលាស់​ចេញ​នូវ​ពួក​រូប ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ជា​អរូប ចុះ​រូប ក្នុង​ពួក​អរូប មាន​ឬ។ អើ។ ការ​រលាស់​ចេញ​នូវ​ពួក​កាម ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ជា​នេក្ខម្មៈ ចុះ​ពួក​កាម ក្នុង​ពួក​នេក្ខម្មៈ មាន ពួក​អាសវៈ ក្នុង​ពួក​អនាសវៈ មាន ពួក​បរិ​យា​បន្នៈ ក្នុង​ពួក​អប​រិយា​បន្នៈ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អរូប​រូប​កថា។


រូ​បក​ម្មន្តិ​កថា


 [៧៩៧] រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្តជា​កុសល​ឬ។ អើ។ រូប ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត កា​របា្រថ្នា ការ​តាំង​ទុក ចំពោះ​រូប​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​មិន​មាន​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ រូប​មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ទេ។
ថយ | ទំព័រទី ៣៣៧ | បន្ទាប់