[៨៥៦] ផស្សៈ តាំង​ឡើង​ដោយចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត កាល​ចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត បែកធ្លាយ​ទៅ ផស្សៈ ឥត​សេសសល់ បែកធ្លាយ​ទៅ​ឬ។ អើ។ ជីវិតិន្រ្ទិយ តាំង​ឡើង​ដោយចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត កាល​ចិត្ត​ដែល​កំពុង​ស្វែងរក​កំណើត បែកធ្លាយ​ទៅ ជីវិតិន្ទ្រិយ ឥត​សេសសល់ បែកធ្លាយ​ទៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៨៥៧] ជីវិតិន្រ្ទិយ មាន ២ ឬ។ អើ។ សត្វ រស់នៅ​ដោយ​ជីវិត ២ ស្លាប់​ទៅ ដោយ​មរណៈ ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ជីវិតិន្រ្ទិយ​កថា។


កម្ម​ហេតុ​កថា


 [៨៥៨] ព្រះអរហន្ត សាបសូន្យ​ចាក​ព្រះ​អរហត្ត ព្រោះ​ហេតុ​នៃ​កម្ម​ឬ។ អើ។ សោតាបន្ន​បុគ្គល សាបសូន្យ​ចាក​សោតាបត្តិផល ព្រោះ​ហេតុ​នៃ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត សាបសូន្យ​ចាក​ព្រះ​អរហត្ត ព្រោះ​ហេតុ​នៃ​កម្ម​ឬ។ អើ។ សកទាគាមិ​បុគ្គល។បេ។ អនាគាមិ​បុគ្គល សាបសូន្យ​ចាក​អនាគាមិផល ព្រោះ​ហេតុ​នៃ​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៦៤ | បន្ទាប់