នយ​ថា​ចិ​ត្ត​ស្ស វាចា​តិក​ថា


 [៩១៣] វាចា របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ​ឬ។ អើ។ វាចា​របស់​បុគ្គល​មិន​មាន​ផស្សៈ វាចា​របស់​បុគ្គល​មិន​មាន​វេទនា វាចា​របស់​បុគ្គល​មិន​មាន​សញ្ញា វាចា​របស់​បុគ្គល​មិន​មាន​ចេតនា វាចា​របស់​បុគ្គល​មិន​មានចិត្ត​ឬ។ មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​វាចា​របស់​បុគ្គល​ប្រកបដោយ​ផស្សៈ វាចា​របស់​បុគ្គល​ប្រកបដោយ​វេទនា វាចា​របស់​បុគ្គល​ប្រកបដោយ​សញ្ញា វាចា​របស់​បុគ្គល​ប្រកបដោយ​ចេតនា វាចា​របស់​បុគ្គល​ប្រកបដោយ​ចិត្ត​ឬ។ អើ។ ប្រសិនបើ វាចា​របស់​បុគ្គល​ប្រកបដោយ​ផស្សៈ។បេ។ វាចា​របស់​បុគ្គល​ប្រកបដោយ​ចិត្ត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ។
 [៩១៤] វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ​ឬ។ អើ។ វាចា របស់​បុគ្គល​កាល​មិន​ពិចារណា វាចា​របស់​បុគ្គល​កាល​មិន​សង្ឃឹម។បេ។ វាចា​របស់​បុគ្គល​កាល​មិន​តាំងចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​វាចា​របស់​បុគ្គល​កាល​ពិចារណា វាចា​របស់​បុគ្គល​កាល​សង្ឃឹម។បេ។ វាចា​របស់​បុគ្គល​កាល​តាំងចិត្ត​ឬ។ អើ។ ប្រសិនបើ វាចា​របស់​បុគ្គល​កាល​ពិចារណា វាចា​របស់​បុគ្គល​កាល​សង្ឃឹម។បេ។ វាចា​របស់​បុគ្គល​កាល​តាំងចិត្ត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត​ទេ។
ថយ | ទំព័រទី ៣៨៩ | បន្ទាប់