អតី​តានា​គត​ប្ប​ច្ចុ​ប្ប​ន្ន​កថា


 [៩២៣] បុគ្គល ប្រកបដោយ​អតីត​ឬ។ អើ។ ក្រែង​អតីត​រលត់​ហើយ ទៅ​ប្រាស​ហើយ ប្រែប្រួល​ហើយ អស់ហើយ បាត់​ហើយ​ឬ។ អើ។ ប្រសិនបើ អតីត រលត់​ហើយ ទៅ​ប្រាស​ហើយ ប្រែប្រួល​ហើយ អស់ហើយ បាត់​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល ប្រកបដោយ​អតីត​ទេ។
 [៩២៤] បុគ្គល ប្រកបដោយ​អនាគត​ឬ។ អើ។ ក្រែង​អនាគត មិនទាន់​កើត មិនទាន់​មាន មិនទាន់​លូតលាស់ មិនទាន់​ដុះ មិនទាន់​ដុះដាល មិនទាន់​កើត​ប្រាកដ​ទេ​ឬ។ អើ។ ប្រសិនបើ អនាគត មិនទាន់​កើត មិនទាន់​មាន មិនទាន់​លូតលាស់ មិនទាន់​ដុះ មិនទាន់​ដុះដាល មិនទាន់​កើត​ប្រាកដ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល ប្រកបដោយ​អនាគត​ទេ។
 [៩២៥] បុគ្គល ប្រកបដោយ​រូបក្ខន្ធ​ជា​អតីត ប្រកបដោយ​រូបក្ខន្ធ​ជា​អនាគត ប្រកបដោយ​រូបក្ខន្ធ​ជា​បច្ចុប្បន្ន​ដែរ​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​រូបក្ខន្ធ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៩៤ | បន្ទាប់