អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អនាគត ថា​ជា​អនាគត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អតីត ថា​ជា​អតីត ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អនាគត ថា​ជា​អនាគត តែង​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អតីត ថា​ជា​អតីត ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំង​បី។បេ។ នៃ​ចិត្ត​ទាំង​បី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អតីត ថា​ជា​អតីត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធើ្វ​ទុក​ក្នុងចិត្ត នូវ​អតីត ថា​ជា​អតីត​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន តែង​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២៥ | បន្ទាប់