ន វត្ត​ព្វំ សង្ឃោ ភុញ្ជ​តី​តិក​ថា


 [២៨៧] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស​ទេ​ឬ។ អើ។ ក្រែង​ជន​ពួក​ខ្លះ ធ្វើ​សង្ឃភត្ត ធ្វើ​ឧទ្ទេសភត្ត ធ្វើ​បបរ និង​ទឹក មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ជន​ពួក​ខ្លះ ធ្វើ​សង្ឃភត្ត ធ្វើ​ឧទ្ទេសភត្ត ធ្វើ​បបរ និង​ទឹក មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស​ដែរ។
 [២៨៨] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា គណ​ភោជន បរម្បរ​ភោជន អតិ​រិត្ត​ភោជន អន​តិ​រិត្ត​ភោជន មែន​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា គណ​ភោជន បរម្បរ​ភោជន អតិ​រិត្ត​ភោជន អន​តិ​រិត្ត​ភោជន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស​ដែរ។
 [២៨៩] បុគ្គល​មិន​គួរ​និយាយ​ថា សង្ឃ បរិភោគ ផឹក ទំពាស៊ី លិទ្ធ​ភ្លក្ស ទេឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ទឹកបាន ប្រាំបី​យ៉ាងគឺ ទឹក​ផ្លែស្វាយ ទឹក​ផ្លែ​ព្រីង ទឹក​ផ្លែ​ចេក​មាន​គ្រាប់ ទឹក​ផ្លែ​ចេក​ឥត​គ្រាប់ ទឹក​ផ្លែ​ស្រគំ ទឹក​ផ្លែ​ច័ន ទឹក​ក្រឪឈូក
ថយ | ទំព័រទី ១៥៧ | បន្ទាប់