មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ យ៉ាងនេះ​ឯង ម្នាល​អានន្ទ ទក្ខិណាទាន​បរិសុទ្ធ អំពី​ទាយក​ផង អំពី​បដិ​គ្គា​ហកៈ​ផង តើ​ដូចម្តេច មា្នល​អានន្ទ ទាយក​ក្នុង​លោក​នេះ មាន​សីល មានធម៌​ល្អ ពួក​បដិ​គ្គា​ហកៈ ក៏​មាន​សីល មានធម៌​ល្អ​ដូចគ្នា ម្នាល​អានន្ទ ទក្ខិណាទាន បរិសុទ្ធ​អំពី​ទាយក​ផង អំពី​បដិ​គ្គា​ហកៈ​ផង យ៉ាងនេះ​ឯង មា្នល​អានន្ទ ទក្ខិណា​វិសុទ្ធិ មាន ៤ យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ទាន​បរិសុទ្ធ​អំពី​តែ​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ទេ។

ចប់ ទក្ខិណា​វិសុទ្ធ​កថា។
ចប់ សត្ត​រសម​វគ្គ។


ឧទា្ទ​ននៃ​សត្ត​រសម​វគ្គ​នោះ គឺ


និយាយ អំពី​ការ​សន្សំ​បុណ្យ របស់​ព្រះអរហន្ត មាន ១ អកាល​មច្ចុ របស់​ព្រះអរហន្ត មិន​មាន ១ ធម្មជាត​ទាំងអស់​នេះ​មាន ព្រោះ​កាម ១ ធម្មជាត​ជាប់​ដោយ​ឥន្ទ្រិយ​ជា​ទុក្ខ ១ សង្ខារ​ដ៏​សេស វៀរលែងតែ​អរិយមគ្គ ជា​ទុក្ខ ១ ព្រះសង្ឃ តែង​ទទួល​ទក្ខិណាទាន ១ ព្រះសង្ឃ តែង​ជម្រះ​ទក្ខិណាទាន ១ ព្រះសង្ឃ​តែង​ឆាន់ ផឹក ទំពាស៊ី ភ្លក្ស ១ ទាន ដែល​បុគ្គល​ឲ្យ​ទាន​ដល់​សង្ឃ មានផល​ច្រើន ១ ទាន​បរិសុទ្ធ ក៏​មាន ១។
ថយ | ទំព័រទី ១៦៦ | បន្ទាប់