[៣២១] បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានដែរឬ។ អើ។ ការរំពឹង។បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើង ការរំពឹង។បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន។ បុគ្គលមិនគួរនិយាយថា ការរំពឹង។បេ។ ការតាំងចិត្តទុកណា ដើម្បីញុំាងទុតិយជ្ឈានឲ្យកើតឡើង ការរំពឹង។បេ។ ការតាំងចិត្តទុកនោះឯង ដើម្បីញុំាងតតិយជ្ឈានឲ្យកើតឡើងដែរឬ។ អើ។ តតិយជ្ឈានរបស់បុគ្គលកាលមិនរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងតតិយជ្ឈានរបស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ តតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈានបានទេ។ បុគ្គលចេញអំពីទុតិយជ្ឈាន រំកិលទៅកាន់តតិយជ្ឈាន បានដែរឬ។ អើ។