[៣៦៧] បុគ្គលមិនគួរនិយាយថា សេចក្តីទៀងទាត់តែម៉្យាង របស់បុថុជ្ជន មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ មុជចុះហើយ ចេះតែមុជចុះទៅតែម្តង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន។
[៣៦៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ ឈ្មោះថាមុជចុះហើយ ចេះតែមុជចុះទៅតែម្តង ព្រោះហេតុនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ព្រោះធ្វើនូវសេចក្តីចូលចិត្ត ដូច្នេះឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ងើបឡើងហើយ មុជចុះទៅវិញ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បុគ្គលងើបឡើងសព្វកាល ហើយមុជចុះទៅវិញឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។