ឲ្យធ្វើនូវហេតុ ឈ្មោះថាចំណង ៥ យ៉ាង ចំពោះបុគ្គលនោះ គឺយកដែកគោលក្តៅ មកបោះត្រងដៃ។ យកដែកគោលក្តៅ មកបោះត្រង់ដៃទីពីរ។ យកដែកគោលក្តៅ មកបោះត្រង់ជើង។ យកដែកគោលក្តៅ មកបោះត្រង់ជើងទីពីរ។ យកដែកគោលក្តៅ មកបោះត្រង់កណ្តាលដើមទ្រូង។ បុគ្គលនោះ រងវេទនា ជាទុក្ខ ក្លៀវក្លា រឹងរូស ក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ទៅដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកនិរយបាលក្នុងឋាននរក មាន។
[៣៩១] ពួកនិរយបាល ក្នុងឋាននរក មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាលផ្តេកបុគ្គលនោះ ហើយចំាងដោយដឹងទំាងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ដាក់បុគ្គលនោះ ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម ហើយច្រាសដោយកំាបិតទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុគ្គលក្នុងរថ បរទៅផង បរត្រឡប់មកវិញផង លើផែនដីដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ។បេ។ ម្នាលភិក្ខុទំាងឡាយ ពួកនិរយបាល ញុំាងបុគ្គលនោះ ឲ្យឡើងផង ឲ្យចុះផង កាន់ភ្នំរងើកភ្លើងធំ ដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ។បេ។