[៣៩៧] សម្មាទិដ្ឋិ​ជា​អង្គ​នៃ​មគ្គ សម្មាទិដ្ឋិ​នោះ​ឯង ជា​តួម​គ្គ​ឬ។ អើ។ សម្មាវាចា​ជា​អង្គ​នៃ​មគ្គ សម្មាវាចា​នោះ​ឯង ជា​តួម​គ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាទិដ្ឋិ​ជា​អង្គ​នៃ​មគ្គ សម្មាទិដ្ឋិ​នោះ​ឯង ជា​តួម​គ្គ​ឬ។ អើ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ​ជា​អង្គ​នៃ​មគ្គ សម្មាអាជីវៈ​នោះ​ឯង ជា​តួម​គ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ​ជា​អង្គ​នៃ​មគ្គ សម្មាសមាធិ​នោះ​ឯង ជា​តួម​គ្គ​ឬ។ អើ។ សម្មាវាចា។បេ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ​ជា​អង្គ​នៃ​មគ្គ សម្មាអាជីវៈ​នោះ​ឯង ជា​តួម​គ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៩៨] អរិយមគ្គ ប្រកបដោយ​អង្គ ៨ ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ឯកាយ​កម្ម វចីកម្ម អាជីវៈ របស់​បុគ្គល​នោះ ជា​ធម៌​ដ៏​បរិសុទ្ធ​ស្អាត មាន​ក្នុង​កាលមុន​ពិត អរិយមគ្គ ប្រកបដោយ​អង្គ ៨ នេះ របស់​បុគ្គល​នោះ ដល់​នូវ​កិរិយា​ពេញដោយ​ភាវនា យ៉ាងនេះ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ មគ្គ​ឈ្មោះថា ប្រកបដោយ​អង្គ ៥។
ថយ | ទំព័រទី ២២៦ | បន្ទាប់