ម្នាលភិក្ខុទាំងឡាយ ការផឹកនូវសុរា និងមេរ័យ បុគ្គលសេពហើយ។បេ។ ផលនៃការផឹកនូវសុរា និងមេរ័យ ដែលស្រាលស្តើងជាងគេទាំងអស់ របស់សត្វដែលកើតជាមនុស្ស រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្កួត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។
[៤៤៣] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅព្រម ដើម្បីនរក ប្រព្រឹត្តទៅព្រម ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។
[៤៤៤] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ។បេ។ មិច្ឆាសមាធិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ។បេ។ ប្រព្រឹត្តទៅព្រម ដើម្បីប្រេតវិស័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។