ព្រោះហេតុនោះ អ្នកមិនគួរពោលថា កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណទេ។
[៤៥០] បុគ្គលមិនគួរនិយាយថា ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយទេឬ។ អើ។ ពួកធម៌ទាំងអស់ទៀង ទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយ។
និយាយអំពីបរិនិព្វាន ព្រោះកិរិយាមិនលះបង់នូវសញ្ញោជនៈតិចតួច មាន ១ ព្រះអរហន្ត មានកុសលចិត្ត បរិនិព្វាន ១ ព្រះអរហន្តឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ បរិនិព្វាន ១ ការត្រាស់ដឹងធម៌នៃសត្វដេកនៅក្នុងគភ៌ មាន ១ ការដល់ព្រះអរហត្ត នៃសត្វដេកនៅក្នុងគភ៌ មាន ការត្រាស់ដឹងធម៌នៃសត្វកំពុងយល់សប្តិ មាន ការដល់ព្រះអរហត្ត នៃសត្វកំពុងយល់សប្តិ មាន ១ ចិត្តទាំងអស់របស់បុគ្គលកំពុងយល់សប្តិ ជាអព្យាក្រឹត ១ ភាពនៃអាសេវនប្បច្ច័យ មិនមាន ១ ពួកធម៌ទាំងអស់ ប្រកបដោយខណៈនៃចិត្តមួយ ១។

ចប់ ខណិកកថា។
ចប់ ពាវីសតិមវគ្គ។
ឧទ្ទាននៃពាវីសតិមវគ្គនោះ គឺ