ក្នុង​រស។បេ។ ក្នុង​ផោដ្ឋព្វៈ។បេ។ គប្បី​ទទួល​ទទា ចាប ក្ងោក ចចាត ដែរ​ឬ។ អើ។ ព្រះអរហន្ត លះបង់​ទុគ្គតិ ចុះ​ព្រះអរហន្ត គប្បី​ទទួល​ទទា ចាប ក្ងោក ចចាត ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៩] ព្រះអរហន្ត លះបង់​ទុគ្គតិ តែ​ព្រះអរហន្ត មិន​គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ទេ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ តែ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ មិន​គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត លះបង់​ទុគ្គតិ តែ​ព្រះអរហន្ត មិន​គប្បី​ត្រេកអរ​ក្នុង​សម្លេង​ប្រកបដោយ​សេចក្តី​វិនាស។បេ។ ក្នុង​ក្លិន។បេ។ ក្នុង​រស។បេ។ ក្នុង​ផោដ្ឋព្វៈ។បេ។ គប្បី​សេព​មេថុនធម្ម ដោយ​ស្រី​អមនុស្ស តិរច្ឆាន​ញី នាគ​កញ្ញា គប្បី​ទទួល​ពពែ និង​ចៀម ទទួល​មាន់ និង​ជ្រូក ទទួល​ដំរី​គោ សេះឈ្មោល និង​សេះញី។បេ។ ទទួល​ទទា ចាប ក្ងោក និង​ចចាត​ដែរ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ តែ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ មិន​គប្បី​ទទួល​ទទា ចាប ក្ងោក ចចាត ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់