បុគ្គល​នោះ ចូល​ទៅ​ជិ​តតំ​កល់​ទុក​ហើយ សេចក្តី​ស្តាយក្រោយ បុគ្គល​នោះ ឲ្យ​កើត​ហើយ​ឬ។ អើ។ ប្រសិនបើ​កម្ម​នោះ បុគ្គល​នោះ ប្រកប​ហើយ សេចក្តី​ក្តៅក្រហាយ បុគ្គល​នោះ តំ​កល់​ទុក​ហើយ សេចក្តី​ស្តាយក្រោយ បុគ្គល​នោះ ឲ្យ​កើត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ។
 [៨៨] បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ មិន​គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ​ឬ។ អើ។ បុគ្គល​នោះ ផ្តាច់​បង់ជីវិត​មាតា ផ្តាច់​បង់ជីវិត​បិតា ផ្តាច់​បង់ជីវិត​ព្រះអរហន្ត មានចិត្ត​ប្រទូស្ត ញុំាង​លោហិត​ព្រះ​តថាគត ឲ្យ​ពុះពោរ​ឡើង និង​បំបែក​សង្ឃ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ ហើយ​ប្រមូល​មក​នូវ​កម្ម​នោះ បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ កំចាត់​បង់​នូវ​សេចក្តី​ស្តាយក្រោយ មិន​គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ​ឬ។ អើ។ (បុគ្គល​នោះ) ផ្តាច់​បង់ជីវិត​មាតា ផ្តាច់​បង់ជីវិត​បិតា។បេ។ និង​បំបែក​សង្ឃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ប្រកប​ក្នុង​កម្ម​ដែល​ឲ្យផល​ជាលំដាប់ ហើយ​ប្រមូល​មក​នូវ​កម្ម​នោះ បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ កំចាត់​បង់​នូវ​សេចក្តី​ស្តាយក្រោយ មិន​គួរ​ឈាន​ចុះ​កាន់​សម្មត្តនិយាម​ទេ​ឬ។ អើ។ ក្រែង​កម្ម​នោះ
ថយ | ទំព័រទី ៥០ | បន្ទាប់