[១១៨] បុគ្គល​មិន​គួរ​និយាយ​ថា ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អើ។ ក្រែង​ធម្ម​តណ្ហា​នោះ​ហើយ​ឬ។ អើ។ ប្រសិនបើ ធម្ម​តណ្ហា​នោះ​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ។

ចប់ ធម្ម​តណ្ហា​នទុ​ក្ខ​សមុទយោ​តិក​ថា។
ចប់ តេ​រសម​វគ្គ។


ឧទ្ទាន​នៃ​តេ​រសម​វគ្គ​នោះ​គឺ


និយាយ​អំពី​បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប គប្បី​ឋិតនៅ​អស់​កប្ប ១ បុ​គ្គ​លតំា​ងនៅ​ក្នុង​កប្ប មិន​គប្បី​បាន​ចំពោះ​នូវ​កុសល​ចិត្ត ១ បុគ្គល​ប្រកប​ក្នុង​កម្ម​ដែ​លនំា​ឲ្យផល​ជាលំដាប់ គប្បី​ឈាន​ចុះ​កាន់​សម្មត្តនិយាម ១ និយត​បុគ្គល ឈាន​ចុះ​កាន់​និយា​មៈ ១ នី​វុត​បុគ្គល លះបង់​នី​វរ​ណៈ ១ បុគ្គល​មាន​សញ្ញោជនៈ​ក្នុង​ទី​ចំពោះមុខ លះបង់​សញ្ញោជនៈ ១ ការ​ត្រេកអរ​ក្នុង​ឈាន ១ ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ ១ ធម្ម​តណ្ហា ជា​អព្យាក្រឹត ១ ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ ១។
ថយ | ទំព័រទី ៦៦ | បន្ទាប់