[១២២] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងកុសលឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងអកុសលឲ្យកើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ អកុសលមូល ទន្រ្ទានកុសលមូលហើយ តែបុគ្គលមិនគួរនិយាយថា ការរំពឹង។បេ។ ការតំាងចិត្តទុកណា ដើម្បីញុំាងកុសលឲ្យកើតឡើង ការរំពឹង។បេ។ ការតំាងចិត្តទុកនោះឯង ដើម្បីញុំាងអកុសលឲ្យកើតឡើងទេឬ។ អើ។ អកុសល របស់បុគ្គលកាលមិនរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលមិនតំាងចិត្តទុក កើតឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអកុសល របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ អកុសល របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតំាងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អកុសលមូល ទន្រ្ទានកុសលមូលទេ។
[១២៣] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ កុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងឬ។ អើ។
[១២៣] អកុសលមូល ទន្រ្ទានកុសលមូលដែរឬ។ អើ។ កុសលរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា កើតឡើងឬ។ អើ។