[១២៧] ចក្ខាយតនៈ តំាងនៅដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតឬ។ អើ។ ដៃទាំងឡាយ តំាងនៅ ជើងទាំងឡាយ តំាងនៅ ក្បាល តំាងនៅ ត្រចៀក តំាងនៅ ច្រមុះ តំាងនៅ មាត់ តំាងនៅ ធ្មេញទំាងឡាយ តាំងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ តំាងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ។ អើ។ ដៃទំាងឡាយ តំាងនៅ ជើងទាំងឡាយ តំាងនៅ ក្បាល តំាងនៅ ត្រចៀក តំាងនៅ ច្រមុះ តំាងនៅ មាត់ តំាងនៅ ធ្មេញទាំងឡាយ តំាងនៅ ដោយបដិសន្ធិចិត្ត ដែលកំពុងស្វែងរកកំណើតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១២៨] ចក្ខាយតនៈ កើតឡើងជាខាងក្រោយ នៃសត្វនៅក្នុងផ្ទៃមាតាឬ។ អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវចក្ខុ ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។ អើ។ សត្វធ្វើកម្ម ដើម្បីបានចំពោះនូវអណ្តាត ក្នុងផ្ទៃមាតាឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើងជាខាងក្រោយ នៃសត្វដែលនៅក្នុងផ្ទៃមាតាឬ។