អនន្តរ​ប្ប​ច្ច​យក​ថា


 [១៣០] សោតវិញ្ញាណ កើតជា​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ឬ។ អើ។ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​ចក្ខុវិញ្ញាណ​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​សោតវិញ្ញាណ​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ចក្ខុវិញ្ញាណ​ឬ។ បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុកណា ដើម្បី​ញុំាង​ចក្ខុវិញ្ញាណ​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​សោតវិញ្ញាណ​ឲ្យ​កើតឡើង​ដែរ​ឬ។ អើ។ សោតវិញ្ញាណ របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កាល​មិន​បាន​តំាង​ចិត្ត​ទុក កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សោតវិញ្ញាណ របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង​ឬ។ អើ។ ប្រសិនបើ សោតវិញ្ញាណ​របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សោតវិញ្ញាណ កើតជា​លំដាប់​នៃ​ចក្ខុវិញ្ញាណ​ទេ។
ថយ | ទំព័រទី ៧៤ | បន្ទាប់