អើ។ ប្រសិនបើ ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរសទេ។ កាយវិញ្ញាណ កើតឡើងជាលំដាប់នៃជិវ្ហាវិញ្ញាណឬ។ អើ ។ ជិវ្ហាវិញ្ញាណនោះឯង គឺកាយវិញ្ញាណនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣៦] បុគ្គលមិនគួរនិយាយថា វិញ្ញាណប្រាំ កើតឡើងជាលំដាប់តគ្នា និងគ្នាទេឬ។ អើ។ ក្រែងបុគ្គលណានីមួយ រំា ច្រៀង ប្រគុំ មើលរូបខ្លះ ស្តាប់សម្លេងខ្លះ ហិតក្លិនខ្លះ ស្រូបរសខ្លះ ពាល់ត្រូវផោដ្ឋព្វៈខ្លះ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលណានីមួយ រាំ ច្រៀង ប្រគុំ មើលរូបខ្លះ ស្តាប់សម្លេងខ្លះ ហិតក្លិនខ្លះ ស្រូបរសខ្លះ ពាល់ត្រូវផោដ្ឋព្វៈខ្លះ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វិញ្ញាណប្រាំ កើតឡើងជាលំដាប់តគ្នា និងគ្នាដែរ។

ចប់ អនន្តរប្បច្ចយកថា។