របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង​ដែរ​ឬ។ អើ។ ប្រសិនបើ កាយវិញ្ញាណ របស់​បុគ្គល​កាល​រំពឹង កើតឡើង។បេ។ របស់​បុគ្គល​កា​លតំាង​ចិត្ត​ទុក កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ទេ។
 [១៣៥] កាយវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ឬ។ អើ។ ជិវ្ហា​វិញ្ញាណ របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​រស​និមិត្ត កើតឡើង​ឬ។ អើ។ កាយវិញ្ញាណ របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​រស​និមិត្ត កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជិវ្ហា​វិញ្ញាណ មាន​រស​ជា​អារម្មណ៍​តែ​ម្យ៉ាង មិន​មាន​វត្ថុ​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ កាយវិញ្ញាណ មាន​រស​ជា​អារម្មណ៍​តែ​ម្យ៉ាង មិន​មាន​វត្ថុ​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជិវ្ហា​វិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស​ឬ។ អើ។ កាយវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស​ឬ។ អើ។ កាយវិញ្ញាណ កើតឡើង​ព្រោះ​អាស្រ័យ​អណ្តាត និង​រស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។ ជិវ្ហា​វិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។
ថយ | ទំព័រទី ៧៧ | បន្ទាប់