[១៥៨] ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ទោស​ទាំងឡាយ មាន​មិច្ឆាទិដ្ឋិ​ដ៏​ក្រៃលែង​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ទោស​ទាំងឡាយ មាន​មិច្ឆាទិដ្ឋិ​ដ៏​ក្រៃលែង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទិដ្ឋិ ជា​អព្យាក្រឹត​ទេ។
 [១៥៩] ទិដ្ឋិ ជា​អព្យាក្រឹត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​វច្ឆៈ មិច្ឆាទិដ្ឋិ​ជាអកុសល សម្មាទិដ្ឋិ​ជាកុសល ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ទិដ្ឋិ​ជា​អព្យាក្រឹត​ទេ។
 [១៦០] ទិដ្ឋិ ជា​ព្យា​ក្រឹត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​បុ​ណ្ណៈ បណ្តា​គតិ​ទាំងពីរ តថាគត​ពោល​នូវ​គតិ​ណាមួយ គឺ​នរក ឬកំណើត​តិរច្ឆាន របស់​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ពិត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ទិដ្ឋិ​ជា​អព្យាក្រឹត​ទេ។
 [១៦១] បុគ្គល​មិន​គួរ​និយាយ​ថា ទិដ្ឋិ ជា​អព្យាក្រឹត​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​វច្ឆៈ ទិដ្ឋិ​ថា លោក​ទៀង ដូច្នេះ​នុ៎ះ ជា​អព្យាក្រឹត ម្នាល​វច្ឆៈ ទិដ្ឋិ​ថា លោក​មិន​ទៀង ដូច្នេះ​នុ៎ះ ជា​អព្យាក្រឹត ម្នាល​វច្ឆៈ ទិដ្ឋិ​ថា លោកមា​នទី​បំផុត ដូច្នេះ។បេ។
ថយ | ទំព័រទី ៨៩ | បន្ទាប់