អើ។ ចុះកាលជាអនាគត មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាលជាបច្ចុប្បន្ន មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ខន្ធ ៥ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ខន្ធ ៥ ដែលមិនទាន់មកដល់ ជាកាលអនាគត ខន្ធ ៥ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ១៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាយតនៈ ១២ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ អាយតនៈ ១២ ដែលមិនទាន់មកដល់ ជាកាលអនាគត អាយតនៈ ១២ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៣៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធាតុ ១៨ ដែលកន្លងហើយ ជាកាលកន្លងទៅហើយ ធាតុ ១៨ ដែលមិនទាន់មកដល់ ជាកាលអនាគត ធាតុ ១៨ ដែលកើតចំពោះមុខ ជាកាលបច្ចុប្បន្នឬ។ អើ។ ចុះកាល មាន ៥៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។