ខណ​លយ​មុហុត្ត​កថា


 [១៨៦] កាល​មួយខណៈ សម្រេច​ហើយ កាល​មួយស្របក់ សម្រេច​ហើយ កាល​មួយរំពេច សម្រេច​ហើយ​ឬ។ អើ។ រូប (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ (សម្រេច​ហើយ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៨៧] បុគ្គល​មិន​គួរ​និយាយ​ថា កាល​មួយរំពេច សម្រេច​ហើយ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កថាវត្ថុ​នេះ មាន ៣ យ៉ាង។ កថាវត្ថុ ៣ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រារព្ធ​នូវ​កាល​កន្លង​ហើយ ហើយ​គប្បី​សង្ស័យ​ថា ហេតុ​យ៉ាងនេះ មាន​ហើយ​ក្នុង​កាល​កន្លងទៅ​ហើយ​ផង ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រារព្ធ​នូវ​កាលដែល​មិនទាន់​មកដល់ ហើយ​គប្បី​សង្ស័យ​ថា ហេតុ​យ៉ាងនេះ នឹង​មាន​ក្នុង​កាល​ជា​អនាគត​ផង ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រារព្ធ​នូវ​កាលដែល​កំពុង​កើតមាន​ចំពោះមុខ ឥឡូវនេះ ហើយ​គប្បី​សង្ស័យ​ថា ហេតុ​យ៉ាងនេះ កំពុង​មាន​ក្នុង​បច្ចុប្បន្ន ឥឡូវនេះ​ផង ម្នាល​ភិក្ខុ​ទាំងឡាយ កថាវត្ថុ មាន ៣ យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ កាល​មួយរំពេច សម្រេច​ហើយ។

ចប់ ខណ​លយ​មុហុត្ត​កថា។

ថយ | ទំព័រទី ១០១ | បន្ទាប់