រូប​សហេតុ​កន្តិ​កថា


 [២៣២] រូប ប្រកបដោយ​ហេតុ​ឬ។ អើ។ រូប (ប្រកប) ដោយហេតុ គឺ​អលោភៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយហេតុ​គឺ​អទោសៈ។បេ។ ដោយហេតុ​គឺ​អមោហៈ។បេ។ ដោយហេតុ​គឺ​លោភៈ។បេ។ ដោយហេតុ​គឺ​ទោសៈ។បេ។ ដោយហេតុ​គឺ​មោហៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៣៣] រូប ប្រកបដោយ​ហេតុ​ឬ។ អើ។ រូប​ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ ។បេ។ ក្រែង​រូប​មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ​រូប មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ប្រកបដោយ​ហេតុ​ទេ។
 [២៣៤] អលោភៈ ប្រកបដោយ​ហេតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​ចំពោះ​អលោភៈ​នោះ មាន​ដែរ​ឬ។ អើ។ រូប​ប្រកបដោយ​ហេតុ ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក ចំពោះ​រូប​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អទោសៈ​ប្រកបដោយ​ហេតុ។បេ។ អមោហៈ សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា លោភៈ ទោសៈ មោហៈ
ថយ | ទំព័រទី ១២៩ | បន្ទាប់