[២៩២] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស​បួន​គូ ឬបុរស​បុគ្គល​ប្រាំបី​រូប ជា​ទក្ខិណេយ្យ​បុគ្គល​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស​បួន​គូ ឬបុរស​បុគ្គល​ប្រាំបី​រូប ជា​ទក្ខិណេយ្យ​បុគ្គល​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​មែន។
 [២៩៣] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាលនាង​គោតមី នាង​ចូរ​ឲ្យ​ទាន ចំពោះ​សង្ឃ​ចុះ កាលបើ​នាង​ឲ្យ​ទាន ចំពោះ​សង្ឃ​ហើយ តថាគត​ឯង​ក្តី សង្ឃ​ក្តី ក៏​ឈ្មោះថា នាង​បាន​បូជា​ហើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​មែន។
 [២៩៤] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុគ្គល​ឲ្យ​ដល់​សង្ឃ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះឥន្ទ ជាធំ​ជាង​ទេវតា បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា
ថយ | ទំព័រទី ១៥៩ | បន្ទាប់