បុណ្យ​ឲ្យផល​ក្នុង​បច្ចុប្បន្ន ដែល​ពួក​សត្វ គឺ​មនុស្ស អ្នក​ប្រាថ្នា​នូវ​បុណ្យ កាល​បូជា​ធ្វើ គេ​ឲ្យ​ទាន​ចំពោះ​បុគ្គល​ពួក​ណា ទើប​មានផល​ច្រើន បុគ្គល​អ្នក​ប្រតិ​បតិ្តដើម្បី​ផល ៤ ពួក បុគ្គល​អ្នក​ឋិតនៅ​ក្នុង​ផល៤ ពួក បុគ្គល​ទាំង​នុ៎ះ​ជា​សង្ឃ មានចិត្ត​ត្រង់ មាន​ចិ​ត្ត​តំ​កល់​មាំ​ក្នុង​បញ្ញា និង​សីល បុណ្យ​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ដែល​ពួក​សត្វ គឺ​មនុស្ស​អ្នក​ប្រា​ថា្ន​នូវ​បុណ្យ កាល​បូជា​ធ្វើ គេ​ឲ្យ​ទាន​ចំពោះ​សង្ឃ ទើប​មានផល​ច្រើន ព្រោះ​បុគ្គល​នុ៎ះ ជា​សង្ឃ​មានគុណ​ដ៏​ធំ​ទូលាយ ដល់​នូវ​ភាព​ដ៏​ប្រសើរ សង្ឃ​នុ៎ះ មានគុណ​រាប់​មិនបាន ដូចជា​សាគរ​ទ្រទ្រង់នូវ​ទឹក សង្ឃ​ទាំង​នុ៎ះឯង​ជា​សាវ័ក​របស់​ព្រះពុទ្ធ មាន​ព្យាយាម​ជាង​នរៈ អ្នក​ប្រសើរ​បំផុត ជា​អ្នកធ្វើ​នូវ​ពន្លឺ រមែង​សំដែង​នូវ​ធម៌ ទាន ដែលគេ​ឲ្យ​ដោយ​ល្អ ដែលគេ​បូជា​តូច​ដោយ​ល្អ ដែលគេ​បូជា​ធំ​ដោយ​ល្អ ចំពោះ​សង្ឃ​ទាំងនោះ (រមែង​មានផល​ច្រើន) ពួក​ជន​ណា ឲ្យ​ទាន ឧទ្ទិសចំពោះ​សង្ឃ ទក្ខិណាទាន​នោះ (របស់​ពួក​ជន​នោះ) ឈ្មោះថា តាំងនៅ​ក្នុង​សង្ឃ ជា​ទាន​មានផល​ច្រើន ដែល​ព្រះពុទ្ធ​អ្នក​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​សរសើរ​ហើយ ពួក​ជន​ណា កាល​រឭក​ឃើញ​នូវ​ការ​បូជា ដូច្នោះ​ហើយ ជា​អ្នកមាន​ចិត្តរីករាយ គប្បី​កំចាត់​បង់​នូវ​មន្ទិល គឺ​សេចក្តី​កំណាញ់ ព្រមទាំង​ឫស​ក្នុង​លោក
ថយ | ទំព័រទី ១៦០ | បន្ទាប់