ទក្ខិណា​វិសុទ្ធិ​កថា


 [២៩៨] ទាន បរិសុទ្ធ​តែ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គា្គ​ហកៈ​ទេ​ឬ។ អើ។ ក្រែង​បដិ​គា្គ​ហកៈ​ពួក​ខ្លះ គួរ​ទទួល​ចតុប្បច្ច័យ​ដែលគេ​នាំមក​បូជា គួរ​ទទួល​អាគន្តុកទាន គួរ​ដល់​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម​ដែល​សត្វលោក​គប្បី​ធ្វើ ជា​បុញ្ញ​ក្ខេ​ត ដ៏​ប្រសើរ របស់​សត្វលោក​មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បដិ​គ្គា​ហកៈ​ពួក​ខ្លះ គួរ​ទទួល​ចតុប្បច្ច័យ​ដែលគេ​នាំមក​បូជា គួរ​ទទួល​អាគន្តុកទាន គួរ​ដល់​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម​ដែល​សត្វលោក​គប្បី​ធ្វើ ជា​បុញ្ញ​ក្ខេ​ត ដ៏​ប្រសើរ របស់​សត្វលោក មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទាន បរិសុទ្ធ​តែ​អំពើ​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ទេ។
 [២៩៩] ទាន បរិសុទ្ធ​តែ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ឬ។ អើ។ ក្រែង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស ៤ គូ ឬបុរស​បុគ្គល ៨ រូប ជា​ទក្ខិណេយ្យ​បុគ្គល​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា បុរស ៤ គូ ឬបុរស​បុគ្គល ៨ រូប ជា​ទក្ខិណេយ្យ​បុគ្គល ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទាន​បរិសុទ្ធ​តែ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ទេ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់