ករុណា​កថា


 [៣០៩] ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។ អើ។ មេត្តា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។ អើ។ មុទិតា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។បេ។ ឧបេក្ខា (មិន​មាន​ទេ​ឬ)។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១០] មេត្តា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ដែរ​ឬ។ អើ។ ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មុទិតា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ដែរ​ឬ។បេ។ ឧបេក្ខា (មាន​ដែរ​ឬ)។ អើ។ ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣១១] ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។ អើ។ ព្រះមានព្រះភាគ មិន​ប្រកបដោយ​សេចក្តី​ករុណា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ព្រះមានព្រះភាគ ប្រកបដោយ​សេចក្តី​ករុណា ជា​ប្រយោជន៍​ដល់​សត្វលោក ជា​អ្នក​អនុគ្រោះ​ដល់​សត្វលោក ប្រព្រឹត្ត​ប្រយោជន៍​ដល់​សត្វលោក​ដែរ​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ប្រកបដោយ​សេចក្តី​ករុណា ជា​ប្រយោជន៍​ដល់​សត្វលោក ជា​អ្នក​អនុគ្រោះ​ដល់​សត្វលោក ប្រព្រឹត្ត​ប្រយោជន៍​ដល់​សត្វលោក ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ។
ថយ | ទំព័រទី ១៧១ | បន្ទាប់