[៣៦៩] ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រកបដោយ​ពួក​ធម៌​ជាអកុសល ខ្មៅ​តែ​ម្យ៉ាង បុគ្គល​នោះ ឈ្មោះថា​មុជ​ចុះ​ហើយ ចេះតែ​មុជ​ចុះទៅ​តែម្តង ព្រោះ​បុគ្គល​នោះ សេចក្តី​ទៀងទាត់​តែ​ម្យ៉ាង របស់​បុថុជ្ជន មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត ដូច្នេះ​ឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ងើបឡើង​ហើយ ឈរ​នៅ ងើបឡើង​រកមើល​សម្លឹង​មើល ងើបឡើង​ហើយ​ហែល​ទៅ ងើបឡើង​ហើយ​ដល់ត្រើយ​ខាងនាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បុគ្គល​ងើបឡើង​សព្វកាល ហើយ​ឆ្លង​ទៅ​ត្រើយ​ខាងនាយ​បាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អច្ច​ន្ត​និយាម​តាក​ថា។


ឥន្ទ្រិយ​កថា


 [៣៧០] សទ្ធិន្ទ្រិយ​ជា​លោ​កិយៈ មិន​មាន​ទេ​ឬ។ អើ។ សទ្ធា​ជា​លោ​កិយៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វីរិយិ​ន្ទ្រិយ។បេ។ សតិ​ន្ទ្រិយ។បេ។ សមា​ធិន្ទ្រិយ។បេ។
ថយ | ទំព័រទី ២០៩ | បន្ទាប់