មិន​តំា​ងនៅ​អស់​កប្ប មិនមែន​ជា​កែ​មិនបាន ក៏​មាន ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​ធម៌ បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ទេ។
 [៣៨២] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​មាន​សេចក្តី​សំគាល់​ក្នុង​ធម៌ បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
បុគ្គល​អ្នក​បំបែក​សង្ឃ ត្រេកអរ​ក្នុង​ពួក មិន​តំា​ងនៅ​ក្នុង​ធម៌ ទៅ​កើត​ក្នុង​អបាយ ទៅ​កើត​ក្នុង​នរក តំា​ងនៅ​អស់​កប្ប ឃា្លត​ចាក​ធម៌ ក្សេម​ចាក​យោ​គៈ (បុគ្គល​នោះ) លុះ​បំបែក​សង្ឃ​ដែល​ព្រមព្រៀង​គ្នា រមែង​ទៅ​ឆេះ​ក្នុង​នរក​អស់​កប្ប

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​បំបែក​សង្ឃ ដល់​អនន្តរិយ​កម្ម។

ចប់ អស​ញ្ចិ​ច្ចក​ថា។


ញាណ​កថា


 [៣៨៣] ញាណ​របស់​បុថុជ្ជន មិន​មាន​ទេ​ឬ។ អើ។ ការ​ដឹង ការ​ដឹង​ច្បាស់ ការពិចារណា ការពិចារណា​សព្វ ការពិចារណា​ធម៌ ការកំណត់​ព្រម ការ​ចូល​ទៅ​ជិត​កំណត់ ការ​ចូល​ទៅ​ជិត​កំណត់​ចំពោះ របស់​បុថុជ្ជន មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២១៧ | បន្ទាប់