អវិវិត្ត​កថា


 [៤០៥] បុថុជ្ជន មិន​ស្ងប់ស្ងាត់​ចាក​ពួក​ធម៌ ប្រកបដោយ​ធាតុ ៣ ទេឬ។ អើ។ បុថុជ្ជន មិន​ស្ងប់ស្ងាត់​ចាក​ផស្សៈ ប្រកបដោយ​ធាតុ ៣។បេ។ ចាក​វេទនា សញ្ញា ចេតនា ចិត្ត សទា្ធ វីរិយៈ សតិ សមាធិ ប្រកបដោយ​ធាតុ ៣ ចាក​បញ្ញា ប្រកបដោយ​ធាតុ ៣ ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុថុជ្ជន មិន​ស្ងប់ស្ងាត់​ចាក​ពួក​ធម៌ ប្រកបដោយ​ធាតុ ៣ ទេឬ។ អើ។ ក្នុង​ខណៈ​ណា បុថុជ្ជន ឲ្យ​ចីវរ ក្នុងខណៈនោះ ក៏បាន​ដល់​នូវ​បឋមជ្ឈាន។បេ។ បាន​ដល់​នូវ​អាកាសានញ្ចាយតនៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្នុង​ខណៈ​ណា បុថុជ្ជន ឲ្យ​បិណ្ឌបាត។បេ។ ឲ្យ​ទីសេនាសនៈ។បេ។ ឲ្យ​គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​កា្ខរ ក្នុងខណៈនោះ ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៦] បុគ្គល​មិន​គួរ​និយាយ​ថា បុថុជ្ជន មិន​ស្ងប់​សា្ង​ត់​ចាក​ពួក​ធម៌ ប្រកបដោយ​ធាតុ ៣ ទេឬ។ អើ។ កម្ម គួរ​ដល់​នូវ​រូបធាតុ និង​អរូបធាតុ បុថុជ្ជន កំណត់​ដឹង​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់