តិស្សោបិកថា
[៤៣៧] ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការត្រាស់ដឹងធម៌ នៃសត្វដែលកំពុងយល់សប្តិ មានដែរឬ។ អើ។ ការត្រាស់ដឹងធម៌ នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលកំពុងយល់សប្តិ មានដែរឬ។ អើ។ ការដល់នូវព្រះអរហត្ត នៃសត្វដែលដេកលក់ មានសេចក្តីប្រមាទ មានសតិភ្លេច មិនដឹងខ្លួន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ ។
ចប់ តិស្សោបិកថា។
អព្យាកតកថា
[៤៣៨] ចិត្តទាំងអស់ របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតឬ។ អើ ។ បុគ្គលគប្បីសម្លាប់សត្វ ដោយការយល់សប្តិដែរឬ។ អើ។ ប្រសិនបើ បុគ្គលគប្បីសម្លាប់សត្វ ដោយការយល់សប្តិដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់ របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតទេ។