[៤៧] បុគ្គលមិនគួរនិយាយថា ការសង្រួមក្តី ការមិនសង្រួមក្តី ជាកម្មទេឬ។ អើ។ ក្រែងព្រះមានព្រះភាគត្រាស់ថា មា្នលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបដោយចក្ខុ ហើយកាន់យកនូវនិមិត្ត។បេ។ មិនកាន់យកនូវនិមិត្ត ឮនូវសំឡេងដោយត្រចៀក។បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត កាន់យកនូវនិមិត្ត។បេ។ មិនកាន់យកនូវនិមិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការសង្រួមក្តី ការមិនសង្រួមកី្ត ក៏ជាកម្មដែរ។
[៤៨] កម្មទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនា ប្រកបដោយវិបាក និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ។ អើ។ ចេតនាជាកិរិយា និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ។
ចប់ សំវរកម្មន្តិកថា។
កម្មកថា