ចិត្ត រមែង​រួចចាក​អវិជ្ជា​សវៈ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ នី​វុត​បុគ្គល តែង​លះបង់​នី​វរ​ណៈ​ដែរ។

ចប់ នី​វុត​កថា។


សម្មុខីភូត​កថា


 [៩៥] បុគ្គល​ដែល​មាន​សញ្ញោជនៈ​ក្នុង​ទី​ចំពោះមុខ លះបង់​សញ្ញោជនៈ​ដែរ​ឬ។ អើ។ បុគ្គល​រីករាយ លះបង់​រាគៈ បុគ្គល​ប្រទូស្ត លះបង់​ទោសៈ បុគ្គល​វង្វេង លះបង់​មោហៈ បុគ្គល​សៅហ្មង លះបង់​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល លះបង់​រាគៈ ដោយ​រាគៈ លះបង់​ទោសៈ ដោយ​ទោសៈ លះបង់​មោហៈ ដោយ​មោហៈ លះបង់​កិលេស ដោយ​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ប្រកបដោយ​ចិត្ត​ហើយ មគ្គ ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ជាអកុសល​ហើយ ចុះ​មគ្គ​ជាកុសល​ឬ។ អើ។ ពួក​ធម៌​ជាកុសល និង​អកុសល មានទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥៥ | បន្ទាប់