ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ភិក្ខុនោះរីករាយចំពោះឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្តីត្រេកអរដោយឈាននោះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានចូលកាន់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន ភិក្ខុនោះ រីករាយចំពោះឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្តីត្រេកអរដោយឈាននោះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មានឈានជាអារម្មណ៍ពិត។
[១០០] ការត្រេកអរក្នុងរបស់ដែលមិនជាទីត្រេកអរ មានដែរឬ។ អើ។ ពួកសត្វ ត្រេកអរ ក្នុងសេចក្តីទុក្ខ សត្វពួកខ្លះ ប្រាថ្នាស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីទុក្ខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីទុក្ខ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងពួកសត្វ ត្រេកអរក្នុងសេចក្តីសុខ សត្វពួកខ្លះបា្រថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីសុខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីសុខ មានដែរឬ។ អើ។
ចប់ សមាបន្នអស្សាទេតិកថា។
អសាតរាគកថា