ផោដ្ឋព្វ​តណ្ហា ហៅថា​លោភៈ ជាអកុសល​ឬ។ អើ។ ធម្ម​តណ្ហា ហៅថា​លោភៈ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១០] ធម្ម​តណ្ហា ជា​អព្យាក្រឹត​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា តណ្ហាណា ជា​ធម្មជាតិ​តាក់តែង​ភព​ថ្មី ប្រកបដោយ​តម្រេ​កខ្លំា​ង ត្រេកត្រអាល​ក្នុង​អា​រម្ម​ណ៍​នោះៗ តណ្ហា​នោះ គឺ​កាមតណ្ហា ភវតណ្ហា វិភវ​តណ្ហា ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ធម្ម​តណ្ហា​ជា​អព្យាក្រឹត​ទេ។
 [១១១] បុគ្គល​មិន​គួរ​និយាយ​ថា ធម្ម​តណ្ហា ជា​អព្យាក្រឹត​ទេ​ឬ។ អើ។ ក្រែង​ធម្ម​តណ្ហា​នោះ​ហើយ​ឬ។ អើ។ ប្រសិនបើ ធម្ម​តណ្ហា​នោះ​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា តណ្ហា ជា​អព្យាក្រឹត​ដែរ។

ចប់ ធម្ម​តណ្ហា​អព្យាកតា​តិក​ថា។


ធម្ម​តណ្ហា​នទុ​ក្ខ​សមុទយោ​តិក​ថា


 [១១២] ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អើ។ រូប​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្ម​តណ្ហា មិនមែន​ជា​ហេ​តុ​នំា​ឲ្យ​កើតទុក្ខ​ទេ។
ថយ | ទំព័រទី ៦៣ | បន្ទាប់