[១២៧] ចក្ខា​យតនៈ តំា​ងនៅ​ដោយ​បដិសន្ធិ​ចិត្ត ដែល​កំពុង​ស្វែងរក​កំណើត​ឬ។ អើ។ ដៃ​ទាំងឡាយ តំា​ងនៅ ជើង​ទាំងឡាយ តំា​ងនៅ ក្បាល តំា​ងនៅ ត្រចៀក តំា​ងនៅ ច្រមុះ តំា​ងនៅ មាត់ តំា​ងនៅ ធ្មេញ​ទំាង​ឡាយ តាំងនៅ ដោយ​បដិសន្ធិ​ចិត្ត ដែល​កំពុង​ស្វែងរក​កំណើត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ តំា​ងនៅ ដោយ​បដិសន្ធិ​ចិត្ត ដែល​កំពុង​ស្វែងរក​កំណើត​ដែរ​ឬ។ អើ។ ដៃ​ទំាង​ឡាយ តំា​ងនៅ ជើង​ទាំងឡាយ តំា​ងនៅ ក្បាល តំា​ងនៅ ត្រចៀក តំា​ងនៅ ច្រមុះ តំា​ងនៅ មាត់ តំា​ងនៅ ធ្មេញ​ទាំងឡាយ តំា​ងនៅ ដោយ​បដិសន្ធិ​ចិត្ត ដែល​កំពុង​ស្វែងរក​កំណើត​ដែរ​ឬ ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១២៨] ចក្ខា​យតនៈ កើតឡើង​ជា​ខាងក្រោយ នៃ​សត្វនៅ​ក្នុង​ផ្ទៃ​មាតា​ឬ។ អើ។ សត្វ​ធ្វើ​កម្ម ដើម្បី​បាន​ចំពោះ​នូវ​ចក្ខុ ក្នុង​ផ្ទៃ​មាតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ កើតឡើង​ជា​ខាងក្រោយ នៃ​សត្វ​ដែល​នៅក្នុង​ផ្ទៃ​មាតា​ឬ។ អើ។ សត្វ​ធ្វើ​កម្ម ដើម្បី​បាន​ចំពោះ​នូវ​អណ្តាត ក្នុង​ផ្ទៃ​មាតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សក់ រោម ក្រចក ធ្មេញ ឆ្អឹង កើតឡើង​ជា​ខាងក្រោយ នៃ​សត្វ​ដែល​នៅក្នុង​ផ្ទៃ​មាតា​ឬ។
ថយ | ទំព័រទី ៧២ | បន្ទាប់