អើ។ ប្រសិនបើ ជិវ្ហា​វិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយវិញ្ញាណ កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និង​រស​ទេ។ កាយវិញ្ញាណ កើតឡើង​ជាលំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ឬ។ អើ ។ ជិវ្ហា​វិញ្ញាណ​នោះ​ឯង គឺ​កាយវិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៦] បុគ្គល​មិន​គួរ​និយាយ​ថា វិញ្ញាណ​ប្រាំ កើតឡើង​ជាលំដាប់​តគ្នា និង​គ្នា​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​ណា​នីមួយ រំា ច្រៀង ប្រគុំ មើលរូប​ខ្លះ ស្តាប់​សម្លេង​ខ្លះ ហិតក្លិន​ខ្លះ ស្រូប​រស​ខ្លះ ពាល់ត្រូវ​ផោដ្ឋព្វៈ​ខ្លះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ណា​នីមួយ រាំ ច្រៀង ប្រគុំ មើលរូប​ខ្លះ ស្តាប់​សម្លេង​ខ្លះ ហិតក្លិន​ខ្លះ ស្រូប​រស​ខ្លះ ពាល់ត្រូវ​ផោដ្ឋព្វៈ​ខ្លះ មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វិញ្ញាណ​ប្រាំ កើតឡើង​ជាលំដាប់​តគ្នា និង​គ្នា​ដែរ។

ចប់ អនន្តរ​ប្ប​ច្ច​យក​ថា។

ថយ | ទំព័រទី ៧៨ | បន្ទាប់