អាយតន​យម​កៈ
បណ្ណ​ត្តិ​វារៈ


 [២៧៩] អាយតនៈ ១២ គឺ ចក្ខា​យតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១។

ឧទេ្ទ​វារៈ


 [២៨០] ចក្ខុ ហៅ​ថា​ចក្ខា​យតនៈ ចក្ខា​យតនៈ ហៅថា​ចក្ខុ។ សោតៈ ហៅថា​សោតាយតនៈ សោតាយតនៈ ហៅថា​សោតៈ។ ឃានៈ ហៅថា​ឃានាយតនៈ ឃានាយតនៈ ហៅថា​ឃានៈ។ ជិវ្ហា ហៅថា​ជិវ្ហាយតនៈ ជិវ្ហាយតនៈ ហៅថា​ជិវ្ហា។ កាយ ហៅថា​កាយាយតនៈ កាយាយតនៈ ហៅថា​កាយ។ រូប ហៅថា​រូបាយតនៈ រូបាយតនៈ ហៅថា​រូប។ សទ្ទៈ ហៅថា​សទ្ទាយតនៈ សទ្ទាយតនៈ ហៅ​ថា​សទ្ទៈ។ គន្ធៈ ហៅថា​គន្ធាយតនៈ គន្ធាយតនៈ ហៅ​ថា​គន្ធៈ។ រសៈ ហៅថា​រសាយតនៈ រសាយតនៈ ហៅ​ថា​រសៈ។ ផោដ្ឋព្វៈ ហៅ​ថា​ផោដ្ឋព្វា​យតនៈ ផោដ្ឋព្វា​យតនៈ ហៅថា​ផោដ្ឋព្វៈ។ មនៈ ហៅថា មនាយតនៈ មនាយតនៈ ហៅថា មនៈ។ ធម្មៈ ហៅថា​ធម្មាយតនៈ ធម្មាយតនៈ ហៅថា​ធម្មៈ។
ថយ | ទំព័រទី ១២៥ | បន្ទាប់