មិន​ហៅថា ធម្មៈ។ មិនមែន​ឃានៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខុ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មៈ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខុ។ មិនមែន​ធម្មៈ មិន​ហៅថា អាយតនៈ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា​សោតៈ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនៈ។ (ចក្កៈ បណ្ឌិត​គប្បី​ចងទុក)។

ចប់ ឧទេ្ទ​សវា​រៈ។


និទ្ទេសវារៈ


 [២៨៨] ចក្ខុ ហៅថា ចក្ខា​យតនៈ​ឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា​ចក្ខុ មិន​ហៅថា ចក្ខា​យតនៈ​ទេ ចក្ខា​យតនៈ ហៅថា​ចក្ខុ​ផង ហៅ​ថា​ចក្ខា​យតនៈ​ផង។ ចក្ខា​យតនៈ ហៅថា​ចក្ខុ​ដែរ​ឬ។ អើ។ សោតៈ ហៅថា សោតាយតនៈ​ដែរ​ឬ។ ទិព្វ​សោតៈ តណ្ហា​សោតៈ ហៅថា​សោតៈ មិន​ហៅថា សោតាយតនៈ​ទេ សោតាយតនៈ ហៅថា សោតៈ​ផង ហៅថា សោតាយតនៈ​ផង។ សោតាយតនៈ ហៅថា សោតៈ​ដែរ​ឬ។ អើ។ ឃានៈ ហៅថា ឃានាយតនៈ​ដែរ​ឬ។ អើ។ ឃានាយតនៈ ហៅថា ឃានៈ​ដែរ​ឬ។ អើ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈ​ដែរ​ឬ។ អើ។ ជិវ្ហាយតនៈ ហៅថា ជិវ្ហា​ដែរ​ឬ។ អើ។ កាយ ហៅថា កាយាយតនៈ​ដែរ​ឬ។
ថយ | ទំព័រទី ១៣១ | បន្ទាប់